ក្រុមកីឡាករជម្រើសជាតិកម្ពុជាអាយុក្រោម១៥ឆ្នាំ ធ្វើដំណើរទៅ​កាន់ប្រទេសថៃ

Cambodia U-15 14:27 Jul 25th 2019

ក្រុមកីឡាករជម្រើសជាតិកម្ពុជាអាយុក្រោម១៥ឆ្នាំ បានចាកចេញ​ពីព្រះរាជាណាចក្រកម្ពុជាហើយ ដើម្បីធ្វើដំណើរទៅ​កាន់ប្រទេសថៃ​ សម្រាប់ចូលរួមការប្រកួត AFF U15 Championship 2019។សូមបញ្ជាក់ផងដែរថាការប្រកួតពានរង្វាន់ក្របខណ្ឌអាស៊ានមួយនេះប្រព្រឹត្តទៅនៅខេត្តឈុនបូរី ប្រទេសថៃ ចាប់ពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩ រហូតដល់ថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៩ ដោយកម្ពុជាស្ថិតក្នុងពូលB  រួមមាន៖ ថៃ ម៉ាឡេស៊ី ឡាវ ប្រ៊ុយណេ និងអូស្រ្តាលី។ នៅក្នុងបេសកម្មរបស់ក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម១៥ឆ្នាំនេះមានកីឡាករចំនួន​២៣រូប ក្នុងនេះមាន៣រូបមកពីក្លឹបភ្នំពេញក្រោន ២រូបមកពីក្លឹបបាល់ទាត់វិសាខា និង១៨រូបជាយុវជនរបស់មជ្ឈមណ្ឌល និងសាលាកីឡាបាល់ទាត់ជាតិបាទី ដោយគ្រូបង្គោលដឹកនាំគឺលោក INOUE KAZUNORI